តើប្រើប្រាស់សេរ៉ូមសក់យ៉ាងដូចម្តេចទៅ?

ការបំពុលក្នុងខ្យល់អាកាស ទំលាប់បរិភាគអាហារមិនល្អ ការប៉ះពាល់ដោយផ្ទាល់នឹងពន្លឺព្រះអាទិត្យខ្លាំង និងកង្វះការថែទាំសក់ អាចជាមូលហេតុខ្លះ ដែលធ្វើឲ្យសក់របស់អ្នកចាប់ផ្តើមបាត់បង់ភាពភ្លឺរលោងបែបធម្មជាតិរបស់វា។ ក្នុងបរិបទមានសំណើម សក់របស់អ្នកងាយនឹងរួញ និងសំពោង។ នៅពេលនេះហើយដែលសេរ៉ូមសក់ ដើរតួនាទីដូចជាថ្នាំស័ក្តសិទ្ធ ក្នុងការប្រយុទ្ធប្រឆំាងនឹងភាពស្រអាប់ និងភាពសំពោងនៅលើសក់ទាំងនេះ។

សម្រាប់សក់ស្ងួត និងសំពោង អ្នកអាចប្រើប្រាស់សេរ៉ូមសក់ សិរីរាង្គ Argan និងប្រេងអូលីវសុទ្ធ របស់ Botaneco Garden។ ផលិតផលផ្សំពីប្រេង វារួមមាន អ្នកផ្តល់សារជាតិសំណើមចំនួន ៤៖ ប្រទាលកន្ទុយក្រពើ ប្រេង Jojoba ប្រេងផ្កាឈូករ័ត្ន និងវីតាមីនE ដើម្បីចិញ្ចឹម ស្តារភាពរលោងសារជាថ្មី និងដោះស្រាយបញ្ហាសក់សំពោង។ វានឹងស្តារសក់ដែលមានភាពស្រអាប់ ឲ្យមានសុខភាពល្អវិញ ទន់ និងរលោងដូចសូត្រ។

សេរ៉ូមសក់របស់ពួកយើង ត្រូវបានប្រើប្រាស់ដោយផ្ទាល់បន្ទាប់ពីកក់សក់។ ចាក់ទឹកសេរ៉ូមចេញពីរបីតំណក់ដោយថ្មមៗ លើបាតដៃរបស់អ្នក ហើយញីវាឲ្យពេញម្រាមដៃរបស់អ្នក បន្ទាប់មកយកដៃរបស់អ្នកសិតយ៉ាងថ្មមៗឲ្យពេញសក់សើមតិចៗរបស់អ្នក។ ត្រូវចងចាំថាមិនត្រូវញីសេរ៉ូមសក់លើស្បែកក្បាលនោះទេ ដោយសារតែវាអាចធ្វើឲ្យសក់របស់អ្នកមានប្រេងច្រើនពេក។

ម្យ៉ាងវិញទៀត ពួកយើងស្នើសុំឲ្យប្រើប្រាស់ ប្រេងលាបជំនួយសក់ ប្រេងសិរីរាង្គសក់ផ្សំដោយប្រេងបីចូលគ្នារបស់ Botaneco Garden ដែលអាចបាញ់ដោយផ្ទាល់លើសក់ និងមិនត្រូវការលាងចេញនោះទេ។ វាអាចត្រូវបានប្រើប្រាស់មុនពេលកក់សក់ ជាការព្យាបាលការផ្តល់សំណើម មុននឹងផ្លុំសម្ងួតសក់ដែលជំពាក់ ឬក៏នៅពេលដែលអ្នកតុបតែងសក់របស់អ្នក ដើម្បីពង្រឹងការថែទាំសក់ និងជួយជំរុញភាពភ្លឺចែងចាំង។ ហើយវានាំមកនូវអត្ថប្រយោជន៍ចំនួន ១០៖

១. ផ្តល់ភាពសំណើម និងសារជាតិចិញ្ចឹម
២. ធ្វើឲ្យសក់ទន់រលោង
៣. ព្យាបាលការខូចខាតនៃសរសៃសក់
៤. ដោះស្រាយការជំពាក់សក់
៥.ពង្រឹងការថែទាំសក់
៦. ការពារកាំរស្មីព្រះអាទិត្យ
៧. សក់ភ្លឺចែងចាំង
៨.ប្រឆាំងនឹងអុកស៊ីតកម្ម
៩. ធ្វើឲ្យសក់ទន់
១០. ប្រឆាំងនឹងការសំពោងសក់

ជាមួយនឹងការប្រើប្រាស់ត្រឹមត្រូវនៃ សេរ៉ូមសក់ ឬក៏ ប្រេងលាបជំនួយសក់ របស់ពួកយើង សូមសប្បាយរីករាយជាមួយនឹងពេលវេលាដ៏ស្រស់បំព្រងជាមួយនឹងសក់ដ៏ស្រស់ស្អាត និងភ្លឺរលោង មិនថាពេលណានោះទេ!