នៅពេលដែលនិយាយពីការថែទាំសក់ ទោះបីជាមានជំរើសជាច្រើនក៏ដោយ ការជ្រើសរើសការថែទាំមួយដែលសាកសមនឹងការត្រូវការរបស់អ្នក គឺជាគន្លឹះសំខាន់។
ជាដំបូង ព្យាយាមកំណត់សម្គាល់ពីបញ្ហាសក់របស់អ្នក។ ទាំងបុរស និងស្ត្រី សក់ជ្រុះ គឺការព្រួយបារម្ភមួយយ៉ាងធំ។ ទោះបីវាជារឿងមួយធម្មតាដែលជ្រុះសរសៃសក់ក្នុងចន្លោះពី ៥០ ទៅ១០០ សរសៃក្នុងមួយថ្ងៃ វាពិតជាខូចចិត្តណាស់ដែលឃើញសក់របស់ខ្លួនឯងនៅតែជ្រុះ។ មានមូលហេតុជាច្រើនដែលធ្វើឲ្យសក់ជ្រុះ និងបាក់៖ ជីវជាតិបំប៉នតិច មានសំពាធ កង្វះជាតិសំណើម តុបតែងសក់ដោយប្រើប្រាស់កំដៅខ្លាំងពេក ឬក៏ប្រើប្រាស់សារធាតុគីមី ដែលធ្វើឲ្យសក់បែកចុងមុននឹងវដ្ដជីវិតរបស់វាបញ្ចប់។
សម្រាប់អ្នកដែលមានសក់ជ្រុះ អ្នកអាចប្រើប្រាស់ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់គ្រប់គ្រងការជ្រុះសក់ផ្សំដោយប្រេងបីចូលគ្នា របស់ Botaneco Garden ដែលជួយពង្រឹងសក់ និងគ្រប់គ្រងសក់ជ្រុះ ដោយសារតែការបាក់។ ការកាត់ចេញជាទៀតទាត់ជារៀងរាល់ ៦ ទៅ ៨ សប្តាហ៍ម្តង នឹងជួយកាត់បន្ថយការបែកចុងសក់ផងដែរ។
ប្រសិនជាសក់របស់អ្នកខូច អ្នកអាចពិចារណាប្រើប្រាស់ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ ពង្រឹង និងព្យាបាលសក់ផ្សំពីប្រេងបីចូលគ្នា របស់ Botaneco Garden ដែលជួយពង្រឹងស្ថានភាពសក់ខូច ដោយការកាត់បន្ថយបញ្ហាបែកចុង រក្សាសំណើម និងស្តារភាពភ្លឺរលោងឡើងវិញ។
សម្រាប់បញ្ហាជ្រុះសក់ទាំងអស់ វាត្រូវបានផ្តល់អនុសាសន៍យ៉ាងមុតមាំថាឲ្យប្រើប្រាស់ផលិតផលធ្វើឡើងពីដើមឈើ ជាមួយនឹងភ្នាក់ងារសម្អាតមធ្យម និងមិនមានផ្សំពីសារធាតុគីមីនានាទៀត។ ព្យាយាមដាក់កម្រិតការតុបតែងសក់ និងផ្លុំសម្ងួតសក់ជារៀងរាល់ថ្ងៃរបស់អ្នក។
^ ដោយសារតែការបាក់ចុងសក់