ពួកយើងអនុវត្តនូវប្រព័ន្ធ “៣ជំហាន ឈានទៅកាន់គុណភាព” ដែលជំរុញនូវគុណភាព សុវត្ថិភាព និងនិយ័តកម្ម ស្របតាមផលិតផលទាំងអស់របស់ពួកយើង។ ជំហានមូលដ្ឋានទាំងនេះហើយដែលធ្វើអោយយើងរក្សានូវទំនុកចិត្ត និងភាពជឿជាក់ពីសំនាក់អតិថិជនដែលកំពុងប្រើប្រាស់ នូវផលិតផលរបស់យើង ។
១. ការគ្រប់គ្រងអ្នកផ្គត់ផ្គង់
ផលិតផលរបស់យើង ត្រូវបាននាំយកពីអ្នកផ្គត់ផ្គង់ដែលត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ដោយភាគីទី៣ និងគោរពទៅតាមស្តង់ដាររបស់គ្រុប (group standard) ឬក៏ទទួលបានការបញ្ជាក់សវនកម្មសាកល ដើម្បីធានាបាននូវគុណភាពដែលជឿទុកចិត្ត។
២. ការគ្រប់គ្រងផលិតផល
យើងធានាបានថា រាល់ផលិតផលទាំងអស់ត្រូវបានគោរពទៅតាមបទដ្ឋានដែលមាន និង ធានានូវគុណភាពយ៉ាងហ្មត់ចត់ក្នុងគ្រុប។
៣.ការគ្រប់គ្រងការត្រួតពិនិត្យ
យើងតែងតែអនុវត្តជាទៀងទាត់ ការសាកផលិតផល ការត្រួតពិនិត្យរោងចក្រ និងការត្រួតពិនិត្យ ឬចុះទស្សនកិច្ចផលិតកម្ម ដើម្បីធានាបានថាគុណភាព ដែលសាកសមទៅនឹងកម្រិតរំពឹងទុករបស់យើង។ នេះរួមមានការផ្លាស់ប្តូរ និង/ឬក៏ការលុបចោលនូវផលិតផលដែលមិនសាកសមនឹងស្តង់ដាររបស់យើង សម្រាប់គុណភាព ឬក៏សុវត្ថិភាព ការបន្តគុណភាពផលិតផលដែលមានសុពលភាព និងការបន្តគុណភាពរបស់អ្នកផ្គត់ផ្គង់ដែលមានសុពលភាព។
ការសាកល្បង និងការបញ្ជាក់ដោយការសិក្សាពីរោគសើរស្បែក (DTP)
តើវាមានន័យយ៉ាងដូចម្តេច?
DTP(Dermatalogically Tested & Proven) លើផលិតផល មានន័យថាផលិតផលទាំងនេះ ត្រូវបានធ្វើការពិសោធន៍ នឹងសាកល្បង ដែលបញ្ជាក់ថាផលិតផលនោះ មានប្រតិកម្មកម្រិតទាបមកលើស្បែករបស់មនុស្ស។ ការសាកល្បងទាំងនេះ ត្រូវបានធ្វើឡើងដោយមន្ទីរពិសោធន៍ឯករាជ្យមួយ ហើយលទ្ធផលត្រូវបានធ្វើការវាយតម្លៃ និងដាក់ចេញដោយអ្នកសិក្សាពីរោគសើរស្បែក មុននឹងផលិតផលនោះដាក់លក់លើទីផ្សារ។